UI_LongBanner

គ្រឿងញៀនជាង ១៦តោន មានតម្លៃ ១ពាន់លានដុល្លារ ត្រូវបានប៉ូលិសចាប់បាននៅកំពង់ផែ Philadelphia សហរដ្ឋអាមេរិក

1,418

ភ្នាក់ងារប៉ូលិសសហព័ន្ធបានធ្វើការរឹបអូសគ្រឿងញៀនដ៏ធំមួយនៅសប្តាហ៍នេះ ដោយរឹបអូសថ្នាំញៀនកូកាអ៊ីនប្រហែល ១៦,៥ តោន ដែលបានរកឃើញនៅលើកប៉ាល់ដឹកទំនិញ Packer Avenue Marine Terminal Port នៅឯកំពង់ផែ Philadelphia ។ អ្នកអនុវត្តច្បាប់បាននិយាយថា គ្រឿងញៀនទាំងនេះមានតម្លៃប្រមាណជាង ១ ពាន់លានដុល្លារ ដែលជាការចាប់យកគ្រឿងញៀនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃតបន់ខាងកើតនៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

យោងតាមកាសែត NBC 10 Philadelphia ភ្នាក់ងារប៉ូលិសបានរកឃើញការដឹកជញ្ជូនគ្រឿងញៀនដែលលាក់នៅក្នុងកុងតាន័រចំនួនប្រាំពីរនៅលើនាវា MSC Gayane ដែលជានាវាដែលពីមុនបានធ្វើដំណើរពីប្រទេសឈីលី ប៉ាណាម៉ា និងបាហាម៉ាស។ គ្រឿងញៀនទាំងនេះត្រូវបានគេគ្រោងនឹងដឹកទៅកាន់កំពង់ផែអឺរ៉ុបរួមទាំងឈប់ចតនៅប្រទេសបារាំងនិងហូឡង់បន្ទាប់ពីទីក្រុង Philadelphia ។

CMA_LongBanner

សមាជិករបស់នាវិកនាវានេះត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ កូកាអ៊ីនដែលត្រូវបានរឹបអូសត្រូវបានបញ្ជូនទៅកន្លែងសម្ងាត់មួយដើម្បីធ្វើការវិភាគបន្ថែមទៀត។

ក្រុមមន្រ្តីប៉ូលិសបាននិយាយថាការស៊ើបអង្កេតកំពុងបន្ត។ភ្នាក់ងារគយ និងភ្នាក់ងារយាមល្បាតព្រំដែនក្រសួងសន្តិសុខមាតុភូមិក៏ដូចជាការអនុវត្តអន្តោប្រវេសន៍កំពុងជួយដល់ការស៊ើបអង្កេតរឿងក្តីគ្រឿងញៀនដ៏ធំមិនធ្លាប់មាននេះ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close