UI_LongBanner

បុរសចិន៣នាក់ ដែលនាំលុយខុសច្បាប់ចូលកម្ពុជាជិត១លានដុល្លារ ត្រូវនគរបាលបញ្ជូនខ្លួនមកតុលាការ

49

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០ ១៩នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន បុរសជនជាតិចិន ៣នាក់មកកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី នាំលុយខុសច្បាប់ចូលកម្ពុជា ចំនួន ៩០ម៉ឺនដុល្លារ។

បើតាមសមត្ថកិច្ច ជនសង្ស័យ ទាំង ៣នាក់រួមមាន៖ឈ្មោះ Huang Canming អាយុ ២៧ឆ្នាំ, ឈ្មោះ Yang Yongwei អាយុ ២៦ឆ្នាំ ពួកគេជាអ្នកនាំយកលុយពីទីក្រុងហុងកុង ប្រទេសចិន មកកម្ពុជា និងឈ្មោះ Zizheng Zheng អាយុ ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

គួររំលឹកថា កម្លាំងនគរបាល នៃការិយាល័យគយ និងរដ្ឋករ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រចាំច្រកទ្វាអន្តរជាតិ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បន្ទាប់ពីរកឃើញថា ពួកគេបាននាំយកលុយចំនួន ៩០ម៉ឺនដុល្លារ បង្កប់ក្នុងកាបូបដាក់ខោអាវ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។

CMA_LongBanner

សូមរំលឹកថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ កម្លាំងនគរបាលប្រចាំច្រកទ្វាអន្តរជាតិ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទើបតែចាប់បាន ជនជាតិកូរ៉េខាងត្បូង ២នាក់ ដែលពាក់ព័ន្ធករណី នាំប្រាក់ ជាង ២លានដុល្លារចូលកម្ពុជាផងដែរ។

គួរបញ្ជាុក់ថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានបង្ក្រាប និងដកហូតលុយប្រមាណជា ៧.៤លានដុល្លារ ពីក្រុមឧក្រិដ្ឋជនដែលនាំឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close