UI_LongBanner

ចាប់និងបញ្ជូនបុរសម្នាក់ទៅតុលាការ ពាក់ព័ន្ធរឿងលួចលុយ ក្រុម ហ៊ុន តាមដីការបស់ព្រះរាជអាជ្ញា

81

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានចាប់ និង បញ្ជូនខ្លួនបុរសជាបុគ្គលិកក្រុម ហ៊ុនចែកចាយសម្ភារបន្ទប់ទឹកម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត តាមដីការបស់លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានី ។

បើតាមរបាយការណ៍បានឲ្យដឹងថា ឈ្មោះ ហៀក សុវណ្ណារាជ អាយុ៣២ ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

CMA_LongBanner

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឱ្យឈ្មោះ ហៀក សុវណ្ណារាជ បង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្ដែដោយរកឃើញថា ជនសង្ស័យពិតជាបានប្រ ព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយកិប កេងលុយជាច្រើនរបស់ក្រុមហ៊ុន QIN G JIANG YUAN TRADING CO, LTD ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close