UI_LongBanner

រថយន្ត៥គ្រឿងបុកបន្តកន្ទុយគ្នាលឺសំលេងដូចរន្ទះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមបណ្ដោយផ្លូវជាតិលេខ៤

495

ភ្នំពេញ៖ រថយន្ត៥បានបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹងលឺសំលេងដូចរន្ទះបង្កការភ្ញាក់ផ្អើលយ៉ាងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ហេតុការគ្រោះថ្នាក់ចរាចរណ៍លើនេះបានកើតឡើងនៅថ្ងៃ១២ខែកក្កដាឆ្នាំ២០១៩នៅវេលាម៉ោង៣នឹង១៥នាទីរសៀល តាមបណ្ដោយផ្លូវជាតិលេខ៤ ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ៍យរាជធានីភ្នំពេញ

ប្រភពព័ត៍មានពីកន្លែងកើតហេតុបានដឹងថានៅមុនពេលកើតហេតុគេបានរថយន្ត៤ធ្វើដំណើរពីទិសខាងលិចមកទិសខាងកើតស្រាប់តែពេលនោះមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខតាកែវ៣A-១៩០៧ដែលធ្វើដំណើរ
មកពីខាងក្រោយនោះបានបុករថយន្តទាំង៤គ្រឿងនោះលឺសំលេងដូចរន្ទះភ្លាមនោះតៃកុងខាងលើនោះបានបើទ្វារថយន្តចុះរត់គេចពីកន្លែងកើតហេតុបាត់ទៅ

CMA_LongBanner

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលនោះទេគ្រាន់តែរងការខូចខាត់រថយន្តយ៉ាងដំណំតែប៉ុណ្ណោះ

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានពិនិត្យមើលនឹងបានទាក់ទងទៅសមត្ថកិច្ចការិយ៉ាល័យចរាចរណ៍ផ្លូវគោកបានចុះមកដល់គូសវាស់វែងរួចបានយករថយន្តខាងលើទៅរក្សាទុក្ខនៅការិយ៉ាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយទៅតាមនិតិវិធី។ដោយ៖រើន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close