UI_LongBanner

សមត្ថកិច្ចចុះបង្គ្រាបបានសត្វប្រវឹកជាង១០០០ក្បាល នៅខេត្ដកំពង់ធំ និងឃាត់ខ្លួនមនុស្ស៣នាក់

28

កំពង់ធំ៖ រថយន្ដក្រុមហ៊ុនមួយគ្រឿង ដែលលួចដឹកសត្វព្រៃប្រវឹកជាង ១០០០ក្បាល ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តកំពង់ធំ។

លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងថា រថយន្ដ០១គ្រឿង ដែលលួចដឹកសត្វប្រវឹកនេះ សង្ស័យនាំយកមកពីព្រំដែនថៃ ហើយប្រវិកនេះ ជាប្រវឹកព្រៃ មិនមែនគេចញ្ចឹមនោះទេ ដោយពួកគេបម្រុងនាំយកទៅរាជធានីភ្នំពេញ។

លោក អ៉ិត សុធា បានបញ្ជាក់បន្ថែមទៀតថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ហើយសត្វប្រវឹកព្រៃទាំងអស់នឹងត្រូវបានយកទៅប្រលែងចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានប្រិយប្រស់។

CMA_LongBanner

គួរជម្រាបថា នៅលើរថយន្តដែលដឹកសត្វប្រវឹកទាំងនេះ ត្រូវបានគេឃើញថា មានបិទស្លាកឈ្មោះក្រុមហ៊ុន CP ប៉ុន្តែមិនដឹងថា តើជាក្រុមហ៊ុនហ្នឹងឬមួយយ៉ាងណានោះទេ???

គួរបញ្ជាល់ថា ករណីនេះកន្លងទៅសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ផងដែរ ប៉ុន្ដែមិនមែនទ្រង់ទ្រាយធំដូចករណីនេះទេ ពោលមានសត្វប្រវិកបន្ដិចបន្ទួចប៉ុណ្ណោះ។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close