UI_LongBanner

បុរសម្នាក់ចងកសម្លាប់ខ្លួន ក្នុងផ្សារដីថ្មីដោយមិនមូលហេតុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

353

ភ្នំពេញ៖ បុរសម្នាក់បានចងក សម្លាប់ខ្លួនក្នុងផ្ទះជួលលើឡៅតឿ ក្នុងផ្សារដីថ្មី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ កើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១០នឹង១០នាទីព្រឹក នៅក្នុងផ្សារដីថ្មីដែលស្ថិតសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ

បុរសខាងលើដែលចងកសម្លាប់ខ្លួនឯងមានឈ្មោះ គុណភក្ដី  ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកភូមិត្រពាំចេក  ឃុំត្រពាំចេក ស្រុកស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមកស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ

ប្រភពមានព័ត៌មានពីប្រពន្ធបុរសខាងលើ បានឲ្យដឹង នៅកើតហេតុ គាត់បានចុះពីឡៅតឿមកខាងក្រោយលក់ដូរ លុះរួចខ្លួនបានឡើងទៅលើឡៅតឿវិញ ស្រាប់តែបានឃើញប្ដីខ្លួនបានចងក ស្លាប់នៅនឹងខ្សែក្រម៉ាបាត់ទៅហើយ។

ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកពិនិត្យមើលបានឲ្យដឹងថា បុរសខាងលើពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន  ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ដោយ៖ចំរើន

CMA_LongBanner

IMG_9751

IMG_9753

IMG_9761

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close