UI_LongBanner

ផ្លូវជាតិលេខ៤ទៀតហើយ! បង្កឡើងដោយរថយន្ត ៣គ្រឿង និងរងរបួស ២នាក់…

32

ព្រះសីហនុ​៖ កាលពីវេលាម៉ោង​ ជាង១០ៈ៣០នាទីព្រឹក ថ្ងៃ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍រវាង​រថយន្ត​ ៣គ្រឿង ដែលបុកគ្នាពេញទំហឹង នៅលេីផ្លូវជាតិលេខ​៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ១៣៧-១៣៨​ ក្នុង​ភូមិ​/ឃុំចំការហ្លួង​ ស្រុក​កំពង់សីលា។

CMA_LongBanner

សមត្ថកិច្ចបញ្ជាក់ឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍ខាងលើ បង្កដោយរថយន្តកុងទីន័រ​ ម៉ាក​ FUSO ក្បាល​ពណ៌​ត្រួយចេក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-3083 មាន​ទិសដៅ​ពីខេត្តព្រះសីហនុ​ទៅភ្នំពេញ​ ដល់ចំណុចកេីតហេតុ​ បាន​បុក​រថយន្ត​ ២គ្រឿង​ មាន​ទិសដៅ​បញ្ច្រាស់ទិសគ្នា បណ្តាលឱ្យខូច​ខាត​រថយន្ត​ចំនួន ៣គ្រឿង​ និងមានមនុស្ស២នាក់រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរទេ ។ ក្រោយកើតហេតុសមត្ថកិច្ចអះអាងថា អ្នកបេីកបររថយន្ត​បង្កបានចុះរត់គេចបាត់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close