UI_LongBanner

ឯកឧត្តម សៅ សុខា បញ្ជាឱ្យដុតកម្ទេចរថយន្ដប៉ាកុងដឹកឈើខុសច្បាប់៦គ្រឿងទៀត ដែលបង្ក្រាបបាននៅខេត្ដស្ទឹងត្រែង (មានវីដេអូ)

150

ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឱ្យដុតកម្ទេចរថយន្ដប៉ាកុងដឹកឈើខុសច្បាប់៦គ្រឿងទៀត ដែលបង្ក្រាបបាននៅខេត្ដស្ទឹងត្រែង។

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៦គ្រឿង ដែលកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅខេត្តស្ទឹងត្រែងនោះ លោកបានបញ្ជាឱ្តដុតកម្ទេចចោល នៅនឹងកន្លែងតែម្ដងនៅព្រឹកនេះ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសង្កត់ធ្ងន់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចមិនដកថយនោះទេ ពោលនៅតែបើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ព្រមទាំងអនុវត្តច្បាប់ដោយតឹងរឹងជាទីបំផុត ក្រោយការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ពាក់ព័ន្ធការដុតកម្ទេចរថយន្ដប៉ាកុង៦គ្រឿង ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់មកកាន់ ដែរថា ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកកម្ទេចចោលតែម្ដង នៅវេលាម៉ោងជាង១១ព្រឹកនេះ។

CMA_LongBanner

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងដែរថា រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្ទេចរថយន្ដដឹកឈើ៦គ្រឿងទៀត ដែលបង្ក្រាបបាននៅស្ទឹងត្រែង.!ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យដុតកម្ទេចរថយន្ដប៉ាកុងដឹកឈើខុសច្បាប់៦គ្រឿងទៀត ដែលបង្ក្រាបបាននៅខេត្ដស្ទឹងត្រែង។ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៦គ្រឿង ដែលកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅខេត្តស្ទឹងត្រែងនោះ លោកបានបញ្ជាឲ្យដុតកម្ទេចចោល នៅនឹងកន្លែងតែម្ដងនៅព្រឹកនេះ។នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសង្កត់ធ្ងន់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចមិនដកថយនោះទេ ពោលនៅតែបើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ព្រមទាំងអនុវត្តច្បាប់ដោយតឹងរឹងជាទីបំផុត ក្រោយការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ពាក់ព័ន្ធការដុតកម្ទេចរថយន្ដប៉ាកុង៦គ្រឿង ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង ត្រូវបានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ដែរថា ក្រោយទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា លោកបានបញ្ជាបន្ដទៅកាន់សមត្ថកិច្ចជំនាញរបស់លោកកម្ទេចចោលតែម្ដង នៅវេលាម៉ោងជាង១១ព្រឹកនេះ។លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឲ្យដឹងដែរថា រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

Posted by KPS BreakingNews on Sunday, July 14, 2019

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close