UI_LongBanner

ហេតុអ្វីនៅតែមិនយល់! តែសំណាងហើយមិនមានអ្នករងរបួស…

49

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថភ្លើងបើកបុកគៀបជាប់ខូចខាតយ៉ាងដំណំ  ដែលស្ថិតនៅចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀតដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន បុករុញក្រឡាប់កល់គៀបជាប់នឹងក្បាលរថភ្លើង រងការខូចខាតយ៉ាងដំណំ ភ្លាមនោះអ្នកបើកម៉ូតូកង់បីមិនមានរងរបួស លោតចុះរត់គេចខ្លួនបាត់ស្រមោល ។

CMA_LongBanner

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដល់ចំណុចខាងលើ សល់តែម៉ូតូកង់បី វាស់វែងយកម៉ូទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close