UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាជនបើកឡាន និងជិះម៉ូតូមិនដឹងថាខ្ញុំនៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នា ជិះវ៉ារថយន្តយ៉ាងសប្បាយ

65

កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកឡានប្រើអាគុយដោយខ្លួនឯង មើលដំណាំក្នុងបន្ទាយទាហាន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមផ្លូវលេខ២១ ចន្លោះក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្ដេចបើករថយន្ដមើលដំណាំ និងពលរដ្ឋយ៉ាងដូច្នេះ ក៏ព្រោះតែសម្ដេចអផ្សុកនៅថ្ងៃចុងសប្ដាហ៍ ហើយមិនអាចហាត់ប្រាណដូចមុនបានឡើយ ព្រោះតែនេះជាបវេជ្ជបញ្ជារបស់គ្រូពេទ្យ។

CMA_LongBanner

សម្ដេចតេជោ ហ៊ុន សែន តាមរយៈ Facebook បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលជាអ្នកបើករថយន្ដ និងជិះម៉ូតូតាមដងផ្លូវ មិនដឹងថាសម្ដេចបើកឡានអាគុយនោះទេ ពោលពួកគាត់បានជិះវ៉ាឡានរបស់សម្ដេចយ៉ាងសប្បាយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហោះសារយ៉ាងដូច្នេះថា «អផ្សុកខ្លាំងណាស់ ដោយមិនបានហាត់ប្រាណដូចពេលមុន។ ពេទ្យមិនបានហាម មិនឲ្យបើកកូនឡានទេ ដូចនេះបើកឡានមើលដំណាំ មើលបន្ទាយទាហាន និងមើលប្រជាជនធ្វើដំណើរតាមផ្លូវលេខ២១ ចន្លោះតាខ្មៅ និងស្រុកស្អាង ជាការល្អម្យ៉ាងដែរ។ ប្រជាជនបើកឡាន និងជិះម៉ូតូមិនដឹងថាខ្ញុំ នៅលើកូនរថយន្តនេះទេ ពួកគាត់នាំគ្នា ជិះវ៉ារថយន្តយ៉ាងសប្បាយ»

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close