UI_LongBanner

ទៀតហើយនៅផ្លូវជាតិលេខ៤ សូមបើកបរប្រុងប្រយ័ត្ន! ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍រថយន្តធុនធំ ប៉ះជាមួយម៉ូតូ២គ្រឿង

248

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកុងតឺន័រ បុកប៉ះជាមួយម៉ូតូ២គ្រឿង បណ្ដាលឱ្យបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ ដែលស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩~២១០ ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ វេលាម៉ោង៣កន្លះ រសៀលថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១ ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ មានទិសដៅខេត្តព្រះសីហនុ.ភ្នំពេញ បើករដោយឈ្មោះ សែន ប៊ុនថន ភេទប្រុស អាយុ មានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ម៉ូតូបានវ៉ាជែង ហើយទាក់ដៃចង្កូតជាមួយម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1L-5678 មានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សែម សាមេន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្រូវក្រោម ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បណ្តាលអោយអ្នកបើកបរម៉ូតូ HONDA-DREAM ដួលធ្លាក់លើផ្លូវ ស្របពេលនោះក៏មានរថយន្ត កុងតឺន័រមួយគ្រឿងម៉ាក STERLING ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3C-3294 មានទិសដៅស្របគ្នាមកពីក្រោយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកកិនពីលើអ្នកបើកបរម៉ូតូ HONDA-DREAM រួចជ្រុលល្បឿនទៅកិនពីលើម៉ូតូ EXCITER បន្តទៀត ។

CMA_LongBanner

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមាន៖
១. ឈ្មោះ សែម សាមេន អ្នកបើកបរម៉ូតូ HONDA-DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ។
២. ឈ្មោះ សែន ប៊ុនថន អ្នកបើកបរម៉ូតូ EXCITER របួសធ្ងន់ ។
ដោយឡែកអ្នកបើកបររថយន្ត STERLING បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯអ្នករបួសបញ្ជូនមកព្យាបាលនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងព្រះសីហនុ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូទាំងពីរ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ វ៉ើន កញ្ញា

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close