UI_LongBanner

បុរសម្នាក់បើករថយន្តទៅបុករះម៉ូតូជាច្រើនគ្រឿង​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ នៅក្នុងរោងទឹកត្នោតជូរ

88

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងទៅបុករះម៉ូតូដែលគេចតឈប់នៅរោងទឹកត្នោតជូរ បណ្ដាលឲ្យម៉ូតូរងការខូចខាត់ជាច្រើនគ្រឿង ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នៅវេលាម៉ោង៧នឹង១៥នាទីយប់ ដែលស្ថិតនៅក្នុងភូមិត្រពាំងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញបុរសម្នាក់បានចេញហាងទឹកត្នោតជូរមួយកន្លែងបានឡើងបើករថយន្តមួយគ្រឿង ដែលពាក់ស្លាកលេខភ្នំពេញ២B-៣៧៩៩បើកចេញមកស្រាប់តែរេទៅបុរះចូលទៅក្នុងមុខហាងទឹកត្នោតជូរមួយកន្លែងដែលមានឈ្មោះឆេង លៀង១៦៨នោះបណ្ដាលឲ្យម៉ូតូជាច្រើនគ្រឿងរងការខូចខាតជាដំណំ។

CMA_LongBanner

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឃាត់កុងរថយន្តយកទៅប៉ុស្ដិ៍ភ្លាមៗរួចបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ខណ្ឌ បានចុះមកពិនិត្យមើលនៅកន្លែងកើតហេតុ ក្រោយមកក៏បានទាក់ទងទៅសមត្ថកិច្ចការិយ៉ាល័យចរាចរណ៍ផ្លូវគោក បានចុះមកដល់វាសវាងរួចបានយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរគោកផ្លូវគោក ដើម្បីដោះស្រាយទៅនីតិវិធី។ដោយ៖ចំរើន

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close