UI_LongBanner

ស្រ្តីមេម៉ាយម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ បានធ្វើអត្តឃាតសម្លាប់ខ្លួនយ៉ាងអាណោចអាអធ័ម…

95

កណ្តាល ៖ ស្រ្តីមេម៉ាយម្នាក់ តូចចិត្តនឹងជំងឺប្រចាំកាយ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលកូនយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១១ៈ០៥នាទី ថ្ងៃ‌ទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ខ្លួនឯងក្រោមផ្ទះ ស្ថិតនៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ។

ស្រ្តីរងគ្រោះ‌ដែលចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ ស៊ឹម ណាត អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាស្រីមេម៉ាយ) ។

តាមការរៀបរាប់របស់ឈ្មោះ ថន គន្ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជាកូនប្រុសស្ត្រីរងគ្រោះបានឲ្យដឹងថា ម្តាយរបស់គាត់មានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ទោះជាកូនចៅនាំទៅមន្ទីរពេទ្យស្វែងរកការព្យាបាលយ៉ាងណា ក៏មិនទទួលបានផលដែរ។ កន្លងមក ម្តាយរបស់គាត់ធ្លាប់ធ្វើសកម្មភាពប៉ងចងកសម្លាប់ខ្លួនជាច្រើនលើកមកហើយ តែមិនបានសម្រេច ត្រូវកូនចៅប្រទះឃើញជួយសង្គ្រោះទាន់ពេលវេលា ទើបមកដល់ថ្ងៃកើតហេតុ ខណៈដែលគាត់មានការរវល់នៅខាងក្រៅ លុះពេលមកដល់ផ្ទះ ឃើញបន្ទប់បិទទ្វារជាប់ ក៏ស្រែកហៅនៅមិនឆ្លើយតប ហើយក៏ទៅបើកបង្អួចដាក់គន្លឹះជាប់ទៀត ក៏មើលតាមប្រហោងឃើញម្តាយគាត់ចងកស្លាប់បាត់ទៅហើយ ទើបគាត់ធាក់ទ្វារ ចូលទៅស្រាយទម្លាក់ចុះ ហើយយកទៅពេទ្យបង្អែកឃុំ ពេលនោះលោកគ្រូពេទ្យបានធ្វើចលនាឲ្យមួយសន្ទុះធំ នៅតែមិនដឹងខ្លួន បានលោកគ្រូពេទ្យប្រាប់ថាម្តាយគាត់បានស្លាប់បាត់ទៅហើយ ក៏ដឹកសពម្តាយត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ ឃើញថាពុំមានស្លាកស្នាមអី្វផ្សេងទៀតឡើយ ពិតជាស្លាប់ដោយសារធ្វអត្តឃាត់ពិតប្រាកដមែន ទើបសមត្ថកិច្ចប្រគល់សពស្រ្តីរងគ្រោះ ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close