UI_LongBanner

រថយន្តដឹកបេតុង១គ្រឿង បុកកិនស្ត្រីម្នាក់ ដែលបណ្ដើរកង់ឆ្លងផ្លូវបែកខ្លួនស្លាប់ហើយរថយន្តស្តារិច១គ្រឿងទៀត មកកិនថែម២លើទៀត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

245

ភ្នំពេញ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម ក្នុងសភាពបែកខ្លួនធ្លាយ ខួរ សាច់ រាយប៉ាយពេញផ្លូវ គួរឲ្យរន្ធត់ ហើយត្រូវបានរថយន្តស្តារិចបើកស្របទិសមកបុកកិនសពបន្ថែម ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នៅវេលាម៉ោង៩នឹង០០នាទីព្រឹក ស្ថិតនៅចំណុចភ្លើងស្តុប២០០៤ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ

ស្ត្រីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ អាយុប្រហែលជាង៥០ឆ្នាំ ស្លៀកខោក្រណាត់ផ្កាជើងវែង ពាក់អាវ ដៃវែង ពណ៌ប្រផេះ ជិះកង់ពណ៌ខៀវ មានថង់ ម្ហូប អាហារ ចំណែករថយន្តបង្ក ម៉ាក CHENGLONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2386 ប្រភេទដឹកបេតុង អ្នកបើកបរ រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តចោលពីកន្លែងកើតហេតុ ប្រហែល៥០០ម៉ែត្រ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានជិញះកង់ចេញពីផ្សារសិនជូរី មានថង់ត្រី សាច់ ម្ហូបអាហារ ធ្វើដំណើរពីកើតទៅលិចដល់ចំណុចភ្លើងស្តុបខាងលើស្រាប់តែដឹកបេតុងបើកពីត្បូងទៅជើងជ្រុលមកបុកស្ត្រីរងគ្រោះកំពុងជិះកង់បណ្តាលឲ្យស្លាប់ដាច់ខ្លួនជា២កំណាត់ហើយបើកទៅហួសផុតសពត្រូវបានរថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ពាក់ស្លាកលេខលេខ ភ្នំពេញ 2AM-6234 បើកបរដោយជនជាតិចិនដែលបើកស្របទិសគ្នាតាមពីក្រោយជាន់ហ្វ្រាំងមិនទាន់ជ្រុលមកកិនសពបន្ថែមហើយអ្នកបើកបរចុះរត់គេចខ្លួនបាត់ដែរ។ រថយន្តបង្កដឹកបេតុងទោះជាព្យាយាមបើករត់យ៉ាងណាក្តីត្រូវបានសម្ថកិច្ច ដេញតាមឃាត់បានរថយន្តតែអ្នកបើកបរលោតរត់គេចខ្លួនទៅបាត់ចំណែករថយន្តទី២ស្តារិច ត្រូវបានសមត្ថកិច្ចឃាត់នាំទៅផ្នែកជំនាញជាបណ្តោះអាសន្ន ។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅវត្តពោធិចិនតុង ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ចំណែករថយន្ត២គ្រឿង រថយន្តដឹកបេតុងនិងរថយន្តស្តារិច ត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close