UI_LongBanner

ឯកឧត្ដម គួច ចំរើន បញ្ជាឲ្យចាប់យានយន្តចតគ្មានសណ្តាប់ធ្នាប់១៦គ្រឿង

88

ព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការក្ដៅចាប់ស្ទូចយានយន្ដចំនួន១៦គ្រឿង ដែលម្ចាស់ចតតាមផ្លូវគ្មានសណ្ដាប់ធ្នាប់ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់មកអប់រំណែនាំ និងចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការក្តៅនេះ ធ្វើឡើងតាមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយកម្លាំងសមត្ថកិច្ចបានចាប់យានយន្ដសរុប១៦គ្រឿង ក្នុងនោះរថយន្ដ៥គ្រឿង ម៉ូតូ១០គ្រឿង និងម៉ូតូកង់បី ១គ្រឿង ដែលម្ចាស់ចតចោលគ្មានសណ្តាប់ធ្នាប់យកទៅរក្សាទុក និងហៅម្ចាស់យកទៅអប់រំ ដើម្បីឲ្យម្ចាស់យានយន្ដទាំងនោះនាបស្មារតីភ្ញាក់រលឹកឡើងវិញ ក្នុងការប្រើប្រាស់ផ្លូវសាធារណ: ពិសេសការចតត្រូវតែមានសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា ចាប់តាំងពីលោកកួច ចំរើន ដែលសម្តេចហ៊ុន សែន អួតសរសើរថាជាមនុស្សខ្លាំង ឡើងជាអភិបាលខេត្តព្រះសីហនុមក ធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ បានចាប់ផ្តើមកែប្រែមុខមាត់ល្អបន្តិចម្តង ជាពិសេស ជនជាតិចិន ដែលមកស្នាក់នៅ និងធ្វើការរកស៊ីនៅទីនោះ ក៏មិនមានបង្កភាពអនាធិបតេយ្យដូចមុនដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close