UI_LongBanner

បុរសបេីករថយន្តហាយឡែនឌឺ សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹង បុកគូទរថយន្តព្រុសពីក្រោយយ៉ាងពេញ ខ្ទាត់ជិត៥០ម៉ែត្រ

78

ភ្នំពេញ៖ បុរសបេីករថយន្តហាយឡែនឌឺ សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹង បុកគូទរថយន្តព្រុសពីក្រោយយ៉ាងពេញ ខ្ទាត់ជិត៥០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងហេីយដែលមិនមានរបួសដល់មនុស្សទេ។ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង០១.១០នាទី ឈានចូលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែងនឹងផ្លូវ៥២៨ សង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពកន្លែងកេីតហាតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តព្រុស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AI-1327 បេីកបរដោយស្ត្រីជនជាតិចិនចេះខ្មែរតិចៗ បានឈប់ស្តុប ស្រាប់តែមានរថយន្តហាយឡែនឌឺ មួយគ្រឿងទៀតពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2X-2263បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានបុករថយន្តព្រុសយ៉ាងពេញទំហឹងពីក្រោយ បណ្ដាលអោលខ្ទាត ចំង៉ាយជិត៥០ម ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ បានអោយភាគីទាំងពីធ្វេីការចរចារគ្នាមួយជំហាន តែដោយភាគីខាងរថយន្តហាយឡែនឌឺ ស្ថិតក្នុងស្ថានភាពស្រវឹង ពិបាកនិយាយគ្នាពេក ទេីបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅជំនាញចរាចរខណ្ឌទូលគោកដេីម្បីធ្វេីការវាស់វែងយករថយន្តបង្កទាំងពីរយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close