UI_LongBanner

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោកវរសេនីយ៍ឯក នាង សុភារ៉ា ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ

59

តាកែវ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក ព្រមទាំង លោក​ លោកស្រីប្រតិភូអមដំណើរ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក​ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដោយតែងតាំង លោកវរសេនីយ៍ឯក នាង សុភារ៉ា ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សេក រស់ ត្រូវបានទទួលភារកិច្ចថ្មី ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត។

មានប្រសាសន៍នាឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរក្នុងឱកាសវិសេសវិសាលនេះ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាល​ជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកង​យោធពលខេមរភូមិន្ទជូនចំពោះ នាយទាហាន នាយ​ទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវទាំងអស់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការ ខិតខំប្រឹងប្រែងនៃការកសាង នៅក្នុងអង្គភាពកន្លងទៅតាំងពីការលំបាក និងការដោះស្រាយបញ្ហាផ្សេងៗ គឺយើងតែងតែខិតខំឆ្នៃប្រឌិត បំពេញភារកិច្ចបានគ្រប់វិស័យ ទាំងការកសាងជុំរុំជម្រក ការហ្វឹកហ្វឺនក៏ដូចជាការទំនាក់ទំនងជិតស្និទ្ធ ជាមួយអាជ្ញាធរគណៈបញ្ជាការឯកភាពខេត្តតាកែវ នឹងជាមួយអង្គភាពផ្សេងទៀត ដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close