UI_LongBanner

បណ្ឌិត ឡាច សំរោង៖ ក្នុងចិត្តខ្ញុំ ខ្ញុំនៅតែចងចាំ និងមិនអាចបំភ្លចបាននូវឧបការគុណរបស់លោកឧកញ៉ា ទ្រី ហេង…

69

កាលណោះ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០០៣ គឺជាថ្ងៃសំណាងបំផុតក្នុងជីវិតរបស់ខ្ញុំបាទ។ ដោយទីមួយជាថ្ងៃកំណើត របស់ខ្ញុំហើយទីពីរគឺជាថ្ងៃដែលសពបង អ៊ឹម សុខា អ្នកគូររូបគ្រីការទៀរ(រូបត្លុក)ឱ្យកាសែតកម្ពុជាថ្មីបានហៅខ្ញុំទៅធ្វើការនៅកាសែតនោះ ។

…ម៉ោងប្រហែល៥ល្ងាច ថ្ងៃដដែល ខ្ញុំត្រូវបង សុខា យកម៉ូតូមកដឹកជូនទៅ កាន់ផ្ទះវិឡា(លេខ៨០៥) ធំស្កឹមស្កៃសាងសង់តាមបែបបារាំង មួយ នៅកណ្តាលព្រដើមឈើហូបផ្លែតូចធំម្លប់ត្រឈឹងត្រឈៃ នៅជាប់មហាវិថីកម្ពុជាក្រោម និងខាងកហរោតមងាវិថីសហព័ន្ធរុស្សី(ជិតតោពីរ)…ខ្ញុំបាទបានជួបលោកឧកញ៉ា ទ្រី ហេង និងលោកបង អគ្គនាយក ហ៊ឹម គិមស៊ិញ…តាំងពីពេលនោះមករហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០០៦ ខ្ញុំបានលាឈប់ពីការងារ និងឃ្លាតឆ្ងាយពីលោកឧកញ៉ា …ក្នុងកម្លុងពេលបីឆ្នាំ ដែលខ្ញុំបានបម្រើការងារជូនលោកឧកញ៉ា លោកឧកញ៉ាបានជួយខ្ញុំ បង្ហាត់បង្រៀន ណែនាំខ្ញុំទំនុកបម្រុងខ្ញុំ ការពារខ្ញុំ(លោកថាឆ្មារសឆ្មារខ្មៅមិនសំខាន់ឱ្យតែចេះចាប់កណ្តុរ) នុំ…និងសព្វបែបសព្វយ៉ាងរៀបរាប់មិនចេះអស់…..

ថ្ងៃភ្ញុំបិណ្យទី១ ក្នុងខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំបានជួបលោក ឧកញ៉ាម្តងទៀត នៅការ៉ាស់សាំងតូតាល់ផ្លូវកម្ពុជាក្រោម ហើយខ្ញុំរត់ទៅជម្រាបសួរសុខទុក្ខលោកឧកញ៉ា ហើយលោកឧកញញឹមយ៉ាងស្រស់ជូនពរខ្ញុំឱ្យមានអាយុវែង រកស៊ីមានបាន….រួចយើងទាំងពីរក៏លាគ្នា……

នៅម៉ោង៧យប់ ថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះនៅទីតាំងផ្ទះវិឡាម៉ូតបារាំងនេះដដែល ខ្ញុំមកថ្វាយបង្គុំបីដង ពីមុខរូបថត និងថូជើងធូបដើម្បីគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ទ្រី ហេង លោកឧកញ៉ា អនិច្ចកម្មហើយ ក្នុងជន្នាយុ ៧៣ឆ្នាំ នៅថ្ងៃសៅរ៏ទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងជាង៥ល្ងាចនៅប៉ារីសប្រទេសបារាំង…ពេលនេះសពកំពុងធ្វើបុណ្យទាមប្រពៃណីយ៏នៅបារាំង….

រូបំ ទុក្ខំ អនិច្ចំ អនត្តា លោកឧកញ៉ាជាទីគោរព អ្នកមានគុណបស់ខ្ញុំ លោកបានទៅកាន់បរលោក សោយសុខគតិ ភពហើយ …កាលនៅមានជន្នជីវី លោកឧកញ៉ាធ្វើបុណ្យ មហាធ្វើបុណ្យចែកទានច្រើនណាស់ កសាងផ្លូវជាច្រើនកន្លែង ធ្វើសាលារៀន មន្ទីរពទ្យ វត្តអារ៉ាម សាលាសំណាក់ ជួយស្រ្តីម៉េម៉ាយ ជនក្រីក្រកុមារកំព្រា និងកិច្ចការសង្គមជាច្រើនទៀតរាប់មិនអស់…
លោកឧកញ៉ា ទ្រី ហេង លោកចាកផុតទុក្ខលោកីយ៍ហើយ សូមួងវញ្ញាណក្ខន្ធលោកឧកញ៉ា យោនសោយសុខគតិភពទៅតាមអំណាចសទ្ធាបុណ្យដែលលោកបានកសាងទុក នេះចុះ ។

លោកឧកញ៉ា ទ្រី ហេង ….សាគូ ទ្រី ហេង …អាហ្គូ ទ្រី ហេង ខ្ញុំសូមថ្វាយបង្គុំនៅពីមុខទីតម្កល់វិញ្ញាណក្ខន្ធលោកឧកញ៉ាបីដង សុំលោកឧកញ៉ាសោយក្នុងសុគតិភពចុះ….៕៚
ថ្ងៃទី៦ រោចន៍ ខែអាសាឍ ឆ្នាំកុរ ព្រះពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃច័ន្ទទី ២២ ខែ កក្កដា ឆ្នាំ ២០១៩៕ ពីខ្ញុំបាទ ឡាច សំរោង

អត្ថបទដែលជាប់ទាក់ទង
Open

Close