UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

44

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារស្រាវជ្រាវ បឋម និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៤ វគ្គ១​ ជំនាញៈ នីតិសាស្រ្ត របស់បេក្ខជនបណ្ឌិត ខ្លូត សេងឆាយា ភេទប្រុស ក្រោមប្រធានបទ “ទំនាក់ទំនងនីតិសាស្រ្តនិងគោលការណ៍ធម្មចរិយានៃអទិន្នាទាន”។

ពិធីការពារនេះធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅអាគារI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២)។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះមានចំនួន ៥រូបក្នុងនោះ៖

១- បណ្ឌិតសភាចារ្យ ស៊ុំ ឈ៊ុប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ

២- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសាស្ត្រាណែនាំ

៣- សាស្ត្រាចារ្យបណ្ឌិត អិម វិបុល ជាសាស្ត្រាចារ្យវាយតម្លៃទី១

៤- សាស្ត្រាបណ្ឌិត វ៉ាន់ ចន្ទតារា ជាសាស្ត្រាចារ្យវាយតម្លៃទី២

៥- សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសាស្រ្តាចារ្យណែនាំគោល

២- ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការបានសម្រេចឱ្យបេក្ខជនបណ្ឌិត ខ្លូត សេងឆាយា បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត ក្រោមប្រធានបទ “ទំនាក់ទំនងនីតិសាស្រ្តនិងគោលការណ៍ធម្មចរិយានៃអទិន្នាទាន” បន្តទៀត បន្ទាប់ពីមានការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋសាកលវិទ្យាល័យនានាក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close