UI_LongBanner

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ ខែកក្កដា កម្ពជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន

65

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថាន ភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន និងរាយប៉ាយបានប្រសើរ ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ជ្រលងសម្ពាធទាមដែលកន្លងមក បានស្ថិតនៅភាគខាងលើកម្ពុជា បច្ចុប្បន្នបានរំកិលចុះមកក្រោម ទន្ទឹមនឹងខ្យល់មូសុងនិរតីបាននិងកំពុងមានឥទ្ធិពលក្នុងកម្រិតមធ្យម ដែលលក្ខណៈបែបនេះធ្វើឲ្យក្នុងអំឡុងចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី២៩ ខែកក្កដា ស្ថានភាពអាកាសធាតុនឹងមានភាពវិជ្ជមានឡើងវិញដោយ៖

១៖ បណ្តាខេត្តភាគខាងលើ ភ្លៀងនឹងធ្លាក់បានល្អក្នុងកម្រិតពីមធ្យមទៅច្រើន។
២៖ បណ្តាខេត្ត និងរាជធានីនៅទំនាបកណ្តាលភាគខាងក្រោម និងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
៣៖ បណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
ក្រសួងបញ្ជាក់ថា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុនផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close