UI_LongBanner

Facebook លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ត្រូវបានជនអនាមិកហែក

70

ភ្នំពេញ៖ Account Facebook មានឈ្មោះថា “ Sem Kunthea “ ដែលជាហ្វេសប៊ុកផ្លូវការ របស់លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនអនាមិក លួចហែកចូលហើយនាពេលថ្មីៗនេះ ។

បើតាមលោក សែម គន្ធា បានបញ្ជាក់ថា Account Facebook របស់លោក ត្រូវបានជនអនាមិក លួចហែកចូល និងបានឆាតទៅទារលុយ ខ្ចីលុយ និងបម្រើផលប្រយោជន៍គេផ្សេងៗទៀត ដែលលោកមិនដឹង ។

លោក សែម គន្ធា ស្នើឲ្យសាធារណជនទាំងអស់ ពិសេសអ្នកលេង Facebook ទាំងឡាយ មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះការឆបោកនានា ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close