UI_LongBanner

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា គោរពវិញ្ញណក្ខន្ធសព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា

47

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អនុប្រធានទី១ ឯកឧត្តម អនុប្រធានទី២ និងឯកឧត្តម លោកជំទាវ ដែលជាសមាជិកសមាជិកាព្រឹទ្ធសភា កម្ពុជា…. បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២០ នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ……។

សពឯកឧត្តម ឡាយ អ៊ីពិសិទ្ធ តម្តល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីវាលមុខវត្តបទុមវត្តី …..៕

អត្ថបទដែលជាប់ទាក់ទង
Open

Close