UI_LongBanner

បណ្ឌិត ឡាច សំរោង បង្ហាញពីអារម្មណ៍ពិតរបស់ឪពុកម្តាយចំពោះកូនៗ កាលនៅតូច និងដល់ធំ

107

លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានបង្ហោះសារមួយប្រកបដោយខ្លឹមសារគួរឲ្យចាប់អារម្មណ៍ ពិសេសគឺសម្រាប់កូនៗគ្រប់រូប ដោយបង្ហាញពីអារម្មណ៍ពិតរបស់ឪពុកម្តាយចំពោះកូនៗ ។

ក្នុងខ្លឹមសារបានបង្ហាញយ៉ាងដូច្នោះថា ៖ កាលពីមុន ពេលកូននៅតូចៗ ឪពុកម្តាយរៀបចំអនាគតឲ្យកូនៗ បានគ្រប់យ៉ាង ។ តែពេលកូនៗធំឡើងចម្រើនវ័យអាចគ្រប់គ្រងខ្លួនឯងបាន ឪពុកម្តាយ គ្រាន់តែជាកែវភ្នែកដ៏កម្សត់មួយគូរតាមមើលកូនៗ បើកូនប្រព្រិត្តល្អ ឪពុកម្តាយសប្បាយចិត្ត តែបើកូនប្រព្រិត្តមិនសមរម្យ ឪពុកម្តាយបានត្រឹមលួចយំ កើតទុក្ខ ហើយបានត្រឹមអស់ ត្រឹមនិយាយហាមអង្វរ តែឆ្អឹងកូនៗកាន់តែធំ ហើយឆ្អឹងក៏កាន់តែធ្ងន់ធំជាងឪពុកម្តាយ ….។

តើមិត្តអ្នកអានយល់យ៉ាងណាដែរចំពោះសាររបស់លោកបណ្ឌិត ឡាច សំរោង ក្នុងនាមជាឪពុកម្តាយ? និងក្នុងនាមជាកូនៗ?
ជាការពិតណាស់ឪពុកម្តាយគ្រប់រូបរមែងតែងគិតគូ ដល់កូនៗជានិច្ច មានតែកូនៗមួយចំនួនទេ ដែលមិនសូវគិតពីឪពុកម្តាយ ។ ដូចពាក្យចាស់ពោលថា “ឪពុកម្តាយ ២នាក់ អាចចិញ្ចឹមកូន ១០ ទៅ ២០នាក់ តែកូន ១០ ទៅ ២០នាក់ មិនអាចចិញ្ចឹមឪពុកម្តាយបាន” ។

អត្ថបទដែលជាប់ទាក់ទង
Open

Close