UI_LongBanner

លោក​ឧកញ៉ា​បណ្ឌិត​ ឡាច​ សំរោង​ គោរពជូនពរ សម្តេចតេជោ ហ៊ុន​​​ សែន ក្នុងឱកាសគម្រប់​ខួប៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ

32

ភ្នំពេញ​៖ ក្នុងឱកាស​ពិធីបុណ្យ​ចម្រើន​ជន្មាយុ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​ខួប៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ នា​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ លោកឧកញ៉ាបណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ សូម​សម្តែង​ក​ត្ត​ញ្ញូ​តា​ធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន ដែល​សម្តេច​បាន​ដឹកនាំ​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព​ពេញលេញ បរិបូរណ៍ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ លោកឧកញ៉ា​​បណ្ឌិត​ ឡាច​ សំរោង​ សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​ សូម​គោរព​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ទាំងអស់ សូម​ជួបប្រទះ​នូវ​មហា​ស័ព្ទ​សាធុការពរ បវរ​សួស្តី មហា​សិរី​មង្គល វិបុល​សុខ និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ ទសបារមី បារមី​ទេវតា​រក្សា​ព្រះមហា​ស្វេត​ច្ឆ័​ត្រ បារមី​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ មហាក្សត្រី​យា​នី និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំកុរ ព្រះនាម​ទុ​ង្សៈ​ទេវី សូម​ព្រះមេត្តាប្រោស​ប្រទាន​ពរជ័យ និង​ប្រោស​ព្រំ​ថែរក្សា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន បុត្រា បុត្រី និង​ចៅៗ​ទាំងអស់​ សូម​មាន​សុខុមាល​ភាពល្អ​បរិបូរណ៍ កាយពល​មាំមួន ជន្មាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា ដើម្បី​បន្ត​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា នាំ​សេចក្តីសុខ​ចម្រើន​ដល់​ប្រជាពលរដ្ឋ ជានិច្ច​និរន្ត​តរៀង​ទៅ ជាពិសេស​សូម​សម្តេច​តេ​ជោ ប្រកបដោយ​ព្រះ​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close