UI_LongBanner

ព័ត៌មាន​កម្ពុជា​ទាន់​ហេតុ​ការណ៍​ CHN News​ ​គោរពជូនពរ សម្តេចតេជោ ហ៊ុន​​​ សែន ក្នុងឱកាសគម្រប់​ខួប៦៨​ឆ្នាំ ឈានចូល៦៩​ឆ្នាំ

50

ភ្នំពេញ​៖​ ថ្នាក់​ដឹកនាំ​ មជ្ឈមណ្ឌល​ព័ត៌មាន​កម្ពុជា​ទាន់​ហេតុ​ការណ៍​ CHN News និង​សហការី​ទាំងអស់​ សូមគោរពបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោះព្រំសព្ទសារធុការពរ ជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខឬក្សប្រារព្ធខួបកំណើតគម្រប់៦៨ ឈានចូល ៦៩ឆ្នាំ នាថ្ងៃចន្ទ ៥កេីត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ សូម សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវសិរីសួស្តី សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឱ្យរីកចម្រើន ថ្កុំថ្កើន រុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។

ជាថ្មីម្តងទៀតសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រីជាទីស្រលាញ់សូមប្រកបនូវ ពុទ្ធពរ​ បួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close