UI_LongBanner

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២ ជាលើកទី៤ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង

47

កូរ៉េខាងជើង៖ នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានឱ្យដឹងថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់នៅព្រឹកថ្ងៃអង្គារនេះ និងជាលើកទី៤ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង។

មីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ខាងត្បូងឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុក ដាក់លើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។

បើតាមកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះទៀតសោតត្រូវបានគេមើលឃើញថាគឺជាសារព្រមានចំពោះការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close