UI_LongBanner

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាហើយលើបទបញ្ជា បង្កកទ្រព្យសម្បត្តិទាំងអស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា ដែលមាននៅក្នុងសហរដ្ឋអាមេរិក

45

អាមេរិក៖ នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ នេះបើតាមសេតវិមានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើបទបញ្ជា បង្កកទ្រព្យសម្បត្តិទាំងអស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលមាននៅក្នុងសហរដ្ឋអាមេរិក។

សេតវិមានផ្អែកលើបទបញ្ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា៖ « រាល់ ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាមេរិក ឬក៏នៅក្រោមការគ្រប់គ្រងរ​បស់ពលរដ្ឋអាមេរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាដែរ»។

បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡា បានចូលជាធរមាននៅ ថ្ងៃចន្ទ ទី០៥ ខែសីហានេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ហើយការរឹតត្បិតទាំងនេះត្រូវបាន គេរំពឹងថានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាល វេណេស៊ុយអេឡា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close