UI_LongBanner

កូរ៉េខាងជើង លួចលុយ ២ពាន់លានដុល្លារពីធនាគារជាច្រើននៅលើពិភពលោក តាមរយៈការវាយប្រហារព័ត៌មានវិទ្យា (Hack) ដើម្បីយកទៅផលិតនិង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ

36

សេអ៊ូល៖ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩ នេះបើតាមអង្គការសហប្រជាជាតិ(UN)ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា កូរ៉េខាងជើង បានលួចលុយ ២ពាន់លានដុល្លារពីធនាគារជាច្រើននៅលើ ពិភពលោក តាមរយៈការវាយប្រហារព័ត៌មានវិទ្យា (Hack) ដើម្បីយកទៅផលិតនិង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

យោងតាមរបាយការណ៍របស់ UN ចេញផ្សាយនៅក្នុងសប្ដាហ៍នេះ កូរ៉េខាងជើងបាន វាយប្រហារព័ត៌មានវិទ្យា ឬ Hack លើប្រព័ន្ធប្ដូរប្រាក់អេឡិចត្រូនិច និងបណ្ដាធនាគារ ជាច្រើននៅលើពិភពលោក ដើម្បីលួចយកលុយ។ ប៉ុន្តែទន្ទឹមគ្នា មិនទាន់មានការបញ្ជាក់ ឱ្យច្បាស់ពីករណីនេះនៅឡើយទេ ខណៈក្រុមអ្នកជំនាញ UN កំពុងស៊ើបអង្កេតលើ ការវាយប្រហារព័ត៌មានវិទ្យាចំនួន៣៥លើក។

ការចេញផ្សាយរបាយការណ៍ខាងលើ កើតមានឡើងនៅចំពេលដែល ស្ថានភាពនៅលើឧបទ្វីបកូរ៉េ ឡើងកម្ដៅឡើងវិញជាថ្មី ក្រោយកូរ៉េខាងជើង បាញ់សាក ល្បងមីស៊ីលចំនួន៤លើក ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង ដើម្បីសម្ដែងការខឹងសម្បារ ចំពោះការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់ផ្ដើមធ្វើឡើង កាលពីដើមសប្ដាហ៍ កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close