UI_LongBanner

សូមប្រុងយ័ត្ន! ចំពោះអ្នករស់នៅតំបន់មាត់សមុទ្រភ្លៀងនៅតែបន្តធ្លាក់ និងមានខ្យល់បក់ខ្លាំង និងរលកធំ នឹងខេត្តមានខេត្តមួយចំនួនក៏នៅតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែរ 

52

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ចាប់ពីតាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះទៅស្ថានភាពក្នុងបំបន់មានការផ្លាស់ប្តូរយ៉ាងលឿន ស្ទើរតែអាចនិយាយបានថាមិនដែលធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក៖

  • ១-នៅក្នុងសមុទ្រប៉ាសុីហ្វឹកខាងកើតខាងកើតហ្វីលីពីន មានការរកកើតឡើងនូវព្យុះដល់ទៅ៣ ស្ថិតក្នុងកន្សោមនៃប្រព័ន្ធតែមួយរួមមាន៖
    -ព្យុះទី៨ ឈ្មោះ ហ្រ្វង់សុីសកូ (Francisco) ដែលមានទិសដៅឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ។
    -ព្យុះទី៩ ឈ្មោះ ឡេគីម៉ា (Lekima) ដែលមានទិសដៅឆ្ពោះទៅកាន់តៃវ៉ាន់។
    -ព្យុះទី១០ ឈ្មោះ ក្រសារ (Krosa) ដែលជាឈ្មោះកម្ពុជាយើងបានដាក់ ដែលមានទិសដៅឡើងទៅលើ ភាគខាងជើង។

សូមបញ្ជាក់ជូនថា ព្យុះទាំង០៣ នេះមិនបោកបក់ចូលក្នុងកម្ពុជាយើងនោះទេ៕ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង
Open

Close