UI_LongBanner

អាជ្ញាធរថៃ រកឃើញគ្រាប់បែកកែច្នៃមិនទាន់ផ្ទុះមួយគ្រាប់ នៅឯផ្សារមួយ កន្លែងស្ថិត នៅចំកណ្ដាលទីក្រុងបាងកក

25

ថៃ៖ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA បានឱ្យដឹងថា អាជ្ញាធរថៃបានរកឃើញគ្រាប់បែកកែច្នៃមិនទាន់ផ្ទុះមួយគ្រាប់ នៅឯផ្សារមួយ កន្លែងស្ថិត នៅចំកណ្ដាលទីក្រុងបាងកក នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែក បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស កាលពីសប្ដាហ៍មុន។

គ្រាប់បែកកែច្នៃខាងលើ ត្រូវបានរកឃើញនៅឯផ្សារ Prathunam នៅចំកណ្ដាលទីក្រុង បាងកក ហើយគ្រាប់បែកកែច្នៃនេះទៀតសោត គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងគ្រាប់បែក ដែលផ្ទុះបណ្ដាលឱ្យមនុស្ស៤នាក់ រងរបួសកាលពីថ្ងៃសុក្រកន្លងទៅ ចំពេលនៃកិច្ចប្រជុំ កំពូលអាស៊ាន។ អាជ្ញាធរថៃ បានបញ្ជាក់ទៀតថា គ្រាប់បែករកឃើញនៅថ្ងៃពុធ នេះគឺជា
«គ្រាប់បែកភ្លើង» ដែលនៅដំណើរការធម្មតា ប៉ុន្តែវាមិនបានផ្ទុះបង្កជាភ្លើងឆេះឡើយ ដោយសារតែគ្រាប់បែកនេះ ត្រូវបានគេដាក់ក្នុងបំពង់មួយខ្វះអុកហ្ស៊ីសែន។

បើតាមនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ជនសង្ស័យ៩នាក់ត្រូវបាន ចាប់ខ្លួនក្នុងនោះរួមមានទាំងជនសង្ស័យពីរនាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ក្រោមបទចោទថារៀបចំផែនការបង្កៃគ្រាប់បែកពីរគ្រាប់ នៅមុខទីស្នាក់ការកណ្ដាលប៉ូលិស ថៃ ក្នុងទីក្រុងបាងកក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close