UI_LongBanner

អនិច្ចា! លោកតាវ័យ៦៩ឆ្នាំជិះម៉ូតូ ត្រូវរថយន្តបែនដឹកដីបុកស្លាប់

253

ខេត្តស្វាយរៀង៖ លោកតាអាយុ៦៩ឆ្នាំម្នាក់បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកជាមួយរថយន្តបែនដឹកដីដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យលោកតាបែកក្បាល សន្លប់ និងត្រូវបាត់បង់ជីវិត ពេលក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៤៨ ត្រង់ចំណុចភូមិប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។

លោកតារងគ្រោះឈ្មោះ រត្ន័ សារី អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ កណ្តៀងរាយ ស្រុកស្វាយទាប។
មុនពេលកើតហេតុ គេឃើញលោកតាម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង ១M-៥៤៣៣ ក្នុងទិសដៅពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព ស្រាប់តែរេចង្កូទៅបុកជាមួយរថយន្តបែនដឹកដីបញ្ច្រាសទិសគ្នា ពីលិចទៅកើត បណ្តាលឲ្យលោកតាដួលបោកក្បាលបែកសន្លប់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យ អកុសលដោយរបួសធ្ងន់ពេក ក៏៏បានស្លាប់តែម្ដងទៅ ។
ចំណែកអ្នកបើករថយន្តបែនដឹកដី មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បើកគេចខ្លួនទៅទិសខាងកើតបាត់ស្រមោលភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានសម្រួលចរាចរណ៍ និងវាស់វែង រួចអូសយកមធ្យោបាយធ្វើដំណើរមករក្សាទុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close