UI_LongBanner

យោធារុស្ស៊ី ប្រទះឃើញយន្តហោះស៊ើបការណ៍របស់បរទេស ចំនួន១៧គ្រឿង មកហោះឆ្វែលក្បែរៗដែនអាកាសប្រទេសខ្លួន

40

ម៉ូស្គូ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik បានឱ្យដឹងថា កំឡុងមួយសប្តាហ៍កន្លងទៅនេះ យោធារុស្ស៊ីបានប្រទះឃើញយន្តហោះស៊ើបការណ៍របស់បរទេស ចំនួន១៧គ្រឿង មកហោះឆ្វែលក្បែរៗដែនអាកាសប្រទេសខ្លួន។

ជាវិធានការបង្ការ រុស្ស៊ីបានចល័តយន្តហោះចម្បាំង១២លើក ដើម្បីទៅស្ទាក់យន្តហោះបរទេសទាំងនោះ កុំឲ្យជ្រុលរំលោភ ចូល មកក្នុងដែនអាកាសរបស់រុស្ស៊ី ហើយក៏ពុំមានការឆ្លងចូលមកដោយខុសច្បាប់ដែរ។ យ៉ាងណាមិញ ហេតុការណ៍ស្រដៀងគ្នានេះ តែងកើតមានឡើងជាញឹកញាប់។

កាលពីខែមុន យន្តហោះបរទេស១៨គ្រឿង ត្រូវបានប្រទះឃើញ កំពុងតែបំពេញបេសកកម្មស៊ើបការណ៍ នៅក្បែរ ដែនអាកាសប្រទេសរុស្ស៊ី ខណៈកាលពីខែមិថុនា យោធារុស្ស៊ីបានប្រទះឃើញយន្តហោះស៊ើបការណ៍បរទេសចំនួន១៥គ្រឿង ហោះក្រឡឹងក្បែរដែនអាកាសរបស់ខ្លួន ប៉ុន្តែសុទ្ធតែមិនមានការបំពានឆ្លងចូលមកឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close