UI_LongBanner

មនុស្ស៣នាក់ហើយ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ

104

ព្រះសីហនុ៖ សមត្ថកិច្ចថ្លែងថា មានពលរដ្ឋ២នាក់ប្តីប្រពន្ធ បានស្លាប់ដោយសាររលំបាក់របងសង្កត់លើនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រោយទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃ៨សីហា២០១៩។ ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធធ្វេីការជាកម្មករសំណង់ ក្នុងនោះបុរសជា ប្តីឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំនិងស្ត្រីជា ប្រពន្ធឈ្មោះ សេង ញេន អាយុ៥៦ឆ្នាំ ។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ សីហា២០១៩នេះ មានមនុស្ស៣នាក់ហើយបានស្លាប់ ក្រោយមានគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះ ក្រៅពីជនរងគ្រោះទាំង២នាក់នៅក្រុងព្រះសីហនុ ក៏មានជនរងគ្រោះម្នាក់ទៀតជាមេការជនជាតិចិន ឈ្មោះ ឆៃ គ័រឈីង ភេទ ប្រុស អាយុ៤៥ឆ្នាំ ក៍បានស្លាប់ដោយការរលំរបងសង្កត់លើដូចគ្នានៅឃុំបិតត្រាំងស្រុកព្រៃនប់។

អជ្ញាធរខេត្តព្រះសីហនុ ក៏បានចេញការអំពាវនាវអោយគ្រប់ការដ្ឋានសំណង់ផ្សេងៗបង្កើនការប្រុងប្រយ័ត្ន ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងដែលប្រឈមខ្លាំង ស្របពេលដែលវិធានការសង្គ្រោះនានាកំពុងធ្វើឡើងយ៉ាងសកម្ម ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close