UI_LongBanner

រូបថតខ្លះៗ នៃតំបន់លិចទឹក ស្ទើរតែមួយចំហៀងក្រុងព្រះសីហនុ

118

ខេត្តព្រះសីហនុ៖ ភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ និងមានសន្ទុះខ្លាំងយ៉ាងគំហុក បន្តមកដល់ម៉ោង ០១ និង២៥នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។ ភ្លៀងធ្លាក់យ៉ាងគំហុគនេះ បានបណ្តាលឲ្យផ្លូវធ្វើដំណើរ និងផ្ទះរបស់ប្រជាពលរដ្ឋ រស់នៅតំបន់ទំនាបភាគច្រើន ក្នុងក្រុងព្រះសីហនុ ត្រូវលិចទឹកទាំងស្រុង។

ជំនន់ទឹកភ្លៀងនេះ បានវាយលុកទីក្រុងព្រះសីហនុជាបន្តបន្ទាប់ ក្រោយពេលមូលដ្ឋាននេះ មានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាមួយសប្តាហ៍មកនេះ។

តាមព័ត៌មានដែលទទួលបានពីប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុ បានឲ្យដឹងថា ភ្លៀងមួយមេធំកាលពីយប់មិញ និងបន្តមកដល់ព្រឹកនេះ បានបណ្តាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ទំនាបតាមសង្កាត់មួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវទឹកលិច និងហូរចូលផ្ទះបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋអស់ជាច្រើនផង។

បញ្ហានេះ តាមព័ត៌មាន ដែលប្រជាពលរដ្ឋ បានឲ្យដឹងថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន គឺមានប្រជាពលរដ្ឋខ្លះ បានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែត្រូវបានអ្នកភូមិរស់នៅជិតខាងជាមួយគ្នាជួយសង្គ្រោះនាំមកកាន់ដីគោក..។

ចំពោះស្ថានភាពធាតុអាកាស ភ្លៀងធ្លាក់ខ្លាំង កាលពីយប់មិញនេះ អាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយត្ន័ពីសុវត្ថិភាពផ្ទាល់ខ្លួននៅតាមក្រុមគ្រួសារនីមួយៗជាប្រចាំៗ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close