UI_LongBanner

អាជ្ញាធរចិន ប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ខណៈ កំពូលព្យុះទីហ្វុងមួយកំពុងធ្វើដំណើរមកកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស

39

ចិន៖ នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC អាជ្ញាធរចិន នៅថ្ងៃសុក្រនេះ បានប្រកាសសញ្ញាអាសន្នកម្រិតពណ៌ក្រហម ខណៈ កំពូលព្យុះទីហ្វុងមួយកំពុងធ្វើដំណើរមកកាន់តំបន់ឆ្នេរភាគខាងកើតនៃប្រទេស។

បច្ចុប្បន្ន ព្យុះទីហ្វុង Lekima កំពុងវាយប្រហារលើកោះតៃវ៉ាន់ ជាមួយល្បឿនខ្យល់បក់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានគេរំពឹងផងដែរថាព្យុះមួយនេះ នឹងបក់បោកមកដល់ តំបន់ដីគោកនៃខេត្ត Zhejiang ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

ដើម្បីបង្ការគ្រោះថ្នាក់នានា មនុស្សរាប់ពាន់នាក់រស់នៅតាមបណ្ដោយឆ្នេរនៃទីក្រុង សៀងហៃ ត្រូវបានអាជ្ញាធរចិនព្រមានឱ្យត្រៀមខ្លួនភៀសខ្លួន ទៅរកកន្លែងមានសុវត្ថិភាព ស្របពេលគ្រោះទឹកជំនន់ អាចនឹងកើតឡើងនៅឯតំបន់ក្បែរទន្លេ Yangtze និងទន្លេលឿង ហើយសូម្បីតែ ខេត្ត Jiangsu និងខេត្ត Shandong ក៏ទទួលបានសារព្រមានពីព្យុះនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close