UI_LongBanner

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់សាធាតុញៀន

86

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយនឹងប្រើប្រាស់សាធាតុញៀនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ឃាត់ខ្លួនភ្លាមៗក្រោយពីឆែកមានសាធាតុញៀននៅលើខ្លួនមួយកញ្ជប់បានបញ្ជូនខ្លួនមកកាន់ប៉ុស្ដិ៍ភ្លាមៗ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅថ្ងៃទី០៩ខែ សីហា ឆ្នាំ២០១៩នៅវេលាម៉ោង១និង៣០នាទីរសៀលតាមបណ្ដោយផ្លូវចូលផ្សារត្រពាំងថ្លឹងដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

ជនសង្ស័យខាងលើ(មានសាធតុញៀន) មានឈ្មោះរតនៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រោងចក្រ មានស្រុកកំណើតនៅភូមិវាល់វង ឃុំកំពងចាម ស្រុកកំពង់ចាម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាកនៅបន្ទប់ជួលនៅភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

វត្ថុតាងរួមមាន៖ សាធាតុញៀនមួយកញ្ជប់

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលចោមចៅទី១បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនឹងការពារសុវិត្ថភាពជូនប្រជាពលរដ្ឋ លុះកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតមកដល់ចំណុចផ្លូវចូលផ្សារត្រពាំងថ្លឹងស្រាប់តែលេចមុខជនសង្ស័យខាងលើនេះដោយមានការសង្ស័យក៏បានឃាត់នឹងសូមឆែកខ្លួនប្រាណស្រាប់តែសមត្ថកិច្ចបានឆែករកឃើញសាធាតុញៀនមួយកញ្ជប់តូចនោះត្រូវបានឃាត់ខ្លួនបញ្ជូនមកប៉ុស្ដិ៍ភ្លាមៗដើម្បីធ្វើការសាកសួរបន្ថែមទៀត ក្រោយពីសមត្ថកិច្ចបានសាកសួររួចមកជនសង្ស័បានឆ្លើយសារភាពថាខ្លួនបំរុងយកសាធាតុញៀនទៅចែកចាយឲ្យគេបន្តទៀត

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញនៃអធិការខណ្ឌដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង
Open

Close