UI_LongBanner

អស្ចារ្យ! កម្ពុជា បំបាក់ថៃក្នុង​ពាន AFF U-18 Championship

45

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា​ អាយុ​ក្រោម ១៨ឆ្នាំ (U-18) បាន​យកឈ្នះ​ក្រុម U-15 ថៃ ដោយ​លទ្ធផល ៤-៣ ក្នុង​ប្រកួត​ទី២ ពូល B នៃ​ពាន​រង្វាន់ AFF U-18 Championship នៅកីឡដ្ឋាន Thành Long Stadium ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម នាថ្ងៃទី៩ ខែសីហា​នេះ។

៤គ្រាប់​របស់​កម្ពុជា រក​បាន​ដោយវុត តុលា, មិន រតនៈ និងសៀង ចន្ធា (២គ្រាប់)។ លទ្ធផលនេះ ជួយ​ឲ្យ​កម្ពុជា មាន ៣ពិន្ទុ ខណៈថៃ នៅតែ ១ពិន្ទុ​ដដែល ក្នុង ២ប្រកួត។

សូមបញ្ជាក់ថា កាលពីប្រកួតដំបូង ក្រុម U-18 កម្ពុជា បានប្រកួត​ចាញ់​ក្រុម U-18 អូស្រ្ដាលី ដោយលទ្ធផល ១-៥ ចំណែក​ថៃ ស្មើសិង្ហបុរី ១-១។ ប្រកួត​បន្ទាប់ កម្ពុជា នឹងត្រូវប៉ះ ម៉ាឡេស៊ី រីឯ​ ​ថៃ ត្រូវ​ជួប អូស្រ្ដាលី នាថ្ងៃទី១១ ខែសីហា។

អត្ថបទដែលជាប់ទាក់ទង
Open

Close