UI_LongBanner

លូចច្រូតស្រូវគេទៅលក់​ ពេលនេះសមត្ថកិច្ចឃាត់ខ្លួន​ ឯប្រពន្ធកំពុងគេចខ្លួន

579

ប៉ៃលិន៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តបៃលិន ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចច្រូតស្រូវ ក្នុងស្រែរបស់គេយកទៅលក់។ ហេតុការណ៍ឃាត់ខ្លួនជនសង្សយ័រូបនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។សមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហុង វណ្ណី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំណែកជនសង្ស័យជាភរិយាបានរត់គេចខ្លួន។

ដោយឡែក ជនរងគ្រោះជាម្ចាស់ស្រែមានឈ្មោះ រឿន រើន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ការឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័រូបនេះ គឺយោងតាមពាក្សបណ្តឹងរបស់ជនរងគ្រោះដែលជាម្ចាស់ស្រែ ដែលខំដាំស្រូវអស់រយៈពេលជាច្រើនខែ ពេលត្រូវប្រមូលផលបែរជាជនសង្ស័យខាងលើយកម៉ាស៊ីនច្រូតស្រូវទៅច្រូតអស់ ២ហិកតាទៅវិញ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការទៅតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close