UI_LongBanner

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ មេត្តា​ប្រោស​ប្រទាន​ពរ​ជ័យ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​ចាក​ផុត​គ្រោះធម្មជាតិ​ និងមានព្រះរាជបន្ទូលទៅកាន់ឯកឧត្ដម​ គួច​ ចំរេីន​ បន្តថា

392

ព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្ដម​ សីហនុ​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានមានក្តី​បារម្ភ​ជាខ្លាំង​ ទ្រង់ក៏បាន​មាន​ព្រះរាជបន្ទូលថា៖​ “សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​ មេត្តា​ប្រោស​ប្រទាន​ពរ​ជ័យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ឲ្យ​ចាក​ផុត​គ្រោះធម្មជាតិ​ ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ គុំ​បី​​ឃ្លៀងឃ្លាត​ឡើយ

ព្រះករុណា​ ព្រះបាទសម្ដេចព្រះបរមនាថ​ នរោត្ដម​ សីហនុ​ មានព្រះរាជបន្ទូលបន្ថែមថា សូម​ថ្លែង​អំណរគុណ​ អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ព្រះសីហនុ​ និង​មន្ត្រី​រាជការ​ទាំង​នៃ​ខេត្ត​ ដែល​បាន​លះបង់​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ ក្នុង​ការ​ជួយ​សង្គ្រោះ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត”​។

សូមបញ្ជាក់ថា​ កាលពី​ថ្ងៃទី​០៨​ ខែ​សីហា​ ឆ្នាំ​២០១៩​ យប់​មិញ​នេះ​ ក្រុងព្រះសីហនុ​បាន​ទទួល​រងនូវទឹកជនលិចជាខ្លាំង​ដោយសារជំនន់ទឹកភ្លៀងមួយមេធំ​ បានធ្វើអោយលំនៅដ្ឋានប្រជាពលរដ្ឋ ដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង​ ទទួល​រងនូវការជន់លិចចូលដល់ក្នុងផ្ទះ​ ជាហេតុ​បង្កឲ្យ​មានការ​ខូច​ខាត​របស់​របរប្រើប្រាស់​ និង​អាយុ​ជីវិត​ថែមទៀត​ផង​៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close