UI_LongBanner

ផ្អេីលពីរថ្ងៃជាប់គ្នា​! លេីកមុនគ្រាន់តែចង់​ លេីកនេះកាប់ខ្ទេច និងបម្រុងដុតផ្ទះចោលទៀត…

533

ភ្នំពេញ៖​ ផ្អេីលពីថ្ងៃជាប់គ្នា​ បុរសម្នាក់សង្ស័យបែកថ្នាំបែកថ្នាំកាន់កាំបិតបុ័ងតោដេញកាប់ប្រជាពលរដ្ឋនិងសមត្ថកិច្ចម្សិលមិញ​​ និងបម្រុងដុតផ្ទះចោលទៀត​ ខណៈដែលបុរសសង្ស័យបែកថ្នាំខឹងខ្លាំងបានដុតរូបចម្លាក់ត្រីក្នុងផ្ទះរបស់ខ្លួននិងវាយកម្ទេចកញ្ចក់ទ្វារផ្ទះអ្នកជិតខាង(ត្រូវជាបងប្អូន)បណ្ដាលឲ្យខ្ទេចខ្ទីអស់​ រួចទិញសាំងបម្រុងដុតផ្ទះកម្ទេចចោលទៀតផង​ ។

ហេតុការណ៍ដ៍ភ្ញាក់ផ្អេីលនេះ​ បានកេីតឡេីងនៅវេលាម៉ោង១.៣០នាទីរសៀល​ ថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវ៥៩០​ ស្ថិតក្នុងសង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនសង្ស័យបែកថ្នាំខាងលេី​ បានយករូបចម្លាក់ត្រីដែលតាំងក្នុងផ្ទះមកដុតចោល​ និងកាន់កាំបិតរកកាប់គេឯងនិងវាយកំទេចទ្វាផ្ទះអ្នកជិតខាងបណ្ដាលអោយបែកកញ្ចក់ខ្ទេចទាំងស្រុង​ គ្មានអ្នកណាម្នាក់ហ៊ានចូលជិតឬជួយឡេីយ​ ភ្លាមនោះប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចដេីម្បីជួយអន្តរាគមន៍​ ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានមកដល់​ ជនសង្ស័យត្រូវបានឪពុកម្ដាយជំលៀសចេញពីផ្ទះតាមទ្វាក្រោយទៅបាត់​ ដដែល​ ។

គួររំលឹកថា​ កាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៩ម្សិលមិញសម្ថកិច្ចទួលសង្កែទី១ម្នាក់ជិតអស់ជីវិតដោយសារកាំបិតបុ័ងតោរបស់ជនសង្ស័យបែកថ្នាំខាងលេីម្ដងរួចមកហេីយ​ ខណៈដែលជនរងគ្រោះសុំការអន្តរាគមន៍ពីសមត្ថកិច្ចកាលពីថ្ងៃទី០៧ម្សិលមិញ​ ចំណែករងគ្រោះត្រូវបានឪពុកម្ដាយចេញថ្លៃថ្នាំព្យាបាលបញ្ចប់រឿងរួចម្ដងមកហេីយ​ ។

បច្ចុប្បន្ន​ សមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យ​ ដែលបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាងនិងអុកឡុកក្នុងមូលដ្ឋាន​ បង្កការភ័យខ្លាចដល់ប្រជាលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាច​ តែមិនហ៊ាននិយាយ​ ប្រាប់អ្វីទាំងអស់ខ្លាចជនកំណាចនោះសម្លាប់​ និងកាំបិតបុ័ងតោដែលដាក់ជាប់និងខ្លួនរាល់ថ្ងៃ​ ។

A859D870-290C-4636-965F-0C6E52821769 09DD6B49-0023-4A99-A6FA-71B58127B164 D18EE188-F2C8-4491-8777-030604BFDEDA

អត្ថបទដែលជាប់ទាក់ទង
Open

Close