UI_LongBanner

ចែករំលែកគ្នាដឹងផង! សូមកុំធ្វេីដំណេីរតាមផ្លូវជាតិលេខ៤​ ព្រោះខណៈនេះ​ទឹកជំនន់កេីនឡេីងខ្លាំង​ សមត្ថកិច្ចសម្រេចបិទបណ្ដោះអាសន្នហេីយ

77

ព្រះសីហនុ៖ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងឃុំក្បាលឆាយ ស្រុកកំពង់សីលា ត្រូវសម្រេចផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន។​ នេះបេីយោងតាមការឱ្យដឹង​ពីសមត្ថកិច្ច​ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ការផ្អាកចរាចរណ៍នេះ ក៏ដោយសារជំនន់ទឹកភ្លៀងលិចផ្លូវជាតិ ប្រវែងជាង៣០០ម៉ែត្រ ហេតុដូច្នេះអាជ្ញាធរសម្រេចផ្អាកការធ្វើដំណោះជាបណ្ដោះអាសន្នរងចាំស្ថានភាពទឹកថមថយទៅវិញ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំអាជ្ញាធរ និងសមត្ថកិច្ចកំពុងប្រចាំការនៅទីនោះដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់

អត្ថបទដែលជាប់ទាក់ទង
Open

Close