UI_LongBanner

ទំនប់វារីអគ្គិសនីសេសាន០២ខេត្តស្ទឹងត្រែងនឹងបើកទ្វារទំនប់បង្ហៀរបង្ហូរទឹកចេញកាលពីវេលាម៉ោង០៨យប់នេះ

111

នៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៩វេលាម៉ោង០៨យប់ទំនប់វារីអគ្គិសនីសេសាន០២នឹងបើកទ្វារទំនប់បង្ហៀរបង្ហូរទឹក១៨០០ម៉ែត្រគូបក្នុងមួយវិនាទីបួករួមទាំងច្រកទ្វាទូរប៊ិន២០០០ម៉ែត្រគូបក្នុងមួយវិនាទីតាមការរំពឹងទុកលំហូរទឹកអាចកើនឡើងជាង៤០០០ម៉ែត្រគូបក្នុងមួយវិនាទី

ផ្នែកខាងលើក្នុងការបើកច្រកទ្វារទំនប់បង្ហៀរក្រុមហ៊ុនបានផ្ញើរបាយការណ៍ជូនដំណឹងតាមរយៈសារអ៊ីម៉ែលជូនអគ្គិសនីជាតិកម្ពុជាក្រសួងរ៉ែនិងថាមពលនៃព្រះរាជាណាចក្រកម្ពុជានិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរួចហើយ

ប្រតិបត្តិការបើកច្រកទ្វារទំនប់បង្ហៀរវារីអគ្គីសនីសេសានក្រោមពីរដោយសារខ្សែទឹកខាងលើនៃទន្លេស្រែពកមានភ្លៀងធ្លាក់ខ្លាំងគ្រប់តំបន់បានបន្តកើនឡើងនៃលំហូរទឹកឥតឈប់ឈរមកដល់ផ្នែកខាងក្រោមនេះបើតាមរយៈគណនីហ្វេសបុកឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះពីរបាយការណ៍មន្ទីរព័ត៌មានខេត្តស្ទឹងត្រែងដែលរាយការណ៍ជូន។

អត្ថបទដែលជាប់ទាក់ទង
Open

Close