UI_LongBanner

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀតនៅព្រឹកនេះ ជាលើកទី៥ ក្នុងរយៈពេលយ៉ាងតិច ចំនួន៣សប្ដាហ៍កន្លងមក

33

កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yonhap របស់កូរ៉េចេញផ្សាយ បានឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់បន្ថែមទៀតនៅព្រឹកថ្ងៃសៅរ៍នេះ និងជាលើកទី៥ ក្នុងរយៈពេលយ៉ាងតិច ចំនួន៣សប្ដាហ៍កន្លងមក។

ការបាញ់មីស៊ីលខាងលើនេះ គេមិនទាន់ដឹងច្បាស់ថាជាមីស៊ីលប្រភេទអ្វីនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុក ដាក់លើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។ ការបាញ់សាកល្បងនេះទៀតសោត ត្រូវបានគេមើលឃើញថា គឺជាសារព្រមាន ចំពោះការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close