UI_LongBanner

អ្នកធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣​ “វាលរេញ”​ សូមប្រុងប្រយ័ត្ន​ ព្រោះទឹកកំពុងជន់លិច

155

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃ១០​ ខែសីហា​ ឆ្នាំ២០១៩នេះ អជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។

បច្ចុប្បន្នសមត្ថកិច្ចអជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទ័ព​ កម្លាំងចម្រុះរដ្ឋបាលស្រុកព្រៃនប់និងសមត្ថកិច្ចពាក់ពន្ធ័កំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្តីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close