UI_LongBanner

ព្រះសីហនុ សមត្ថកិច្ចសម្រេចបិទផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានស្ពានកំពង់ស្មាច់ជាបណ្តោះអាសន្ន

65

ព្រះសីហនុ៖ នេះបើតាមការអះអាងរបស់សមត្ថកិច្ចខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានសម្រេចបិទផ្លូវជាតិលេខ៣ ពីរង្វង់មូលវាលរេញ ដល់ស្ពានស្ពានកំពង់ស្មាច់ជាបណ្តោះអាសន្ន បន្ទាប់ពីមានការកើនឡើងនូវជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ មានពលរដ្ឋខ្មែរពីរនាក់ និងជនចិនមួយនាក់ ខណៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់របស់ប្រជាពលរដ្ឋជាច្រើនរងការខូចខាត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close