UI_LongBanner

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា៥លានរៀលជូនគ្រួសារសព ជូនគ្រួសារសពកុមារីលិចទូកនៅរតនគិរី

40

រតនគិរី៖ ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា៥លានរៀលជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យសពកូន និងដោះស្រាយការលំបាកផ្សេងៗ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា ថវិកាជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកនឹងយកទៅប្រគល់ជូនគ្រួសារសពដោយផ្ទាល់ដៃនៅព្រឹកថ្ងៃនេះ។

បើតាមលោកទេសរដ្ឋមន្ត្រី ក្រៅពីការនាំយកថវិកាជូនគ្រួសារសពហើយនោះ នៅថ្ងៃនេះលោកនឹងចុះទៅដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅស្រុកលំផាត់ និងស្រុកកូនមុំផងដែរ។ ប្រជាពលរដ្ឋប្រមាណជា១ពាន់គ្រួសារនៅស្រុកកូនមុំក៏កំពុងរងការគំរាមកំហែងពីទឹកជំនន់ខ្លាំងផងដែរ។

សូមបញ្ជាក់ថា កុមារីមួយរូបឈ្មោះ រ៉ា រចនា អាយុ ១៥ឆ្នាំ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរជាសិស្សនៅអនុវិទ្យាល័យលំផាត់ នៅថ្ងៃម្សិលមិញបានស្លាប់បាត់បង់ជីវិតដោយសារការលិចទូកពេលឆ្លងទៅរកទីទួលសុវត្ថិភាព។ ការលិចទូកនេះ ក៏បាត់បង់នូវសម្ភារប្រើប្រាស់មួយចំនួន និងម៉ូតូឌ្រីមសង់១គ្រឿង ព្រមទាំងលុយ២លានរៀល៕

អត្ថបទដែលជាប់ទាក់ទង
Open

Close