UI_LongBanner

មនុស្ស៥នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់រ៉ុក្កែត កំឡុងពេលធ្វើតេស្ដសាកល្បងមួយ នៅក្នុងប្រទេសរុស្ស៊ី

34

រុស្ស៊ី៖ នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នេះបើតាមក្រុមហ៊ុន Rosatom ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា មនុស្ស៥នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះ គ្រាប់រ៉ុក្កែត កំឡុងពេលធ្វើតេស្ដសាកល្បងមួយ នៅក្នុងប្រទេសរុស្ស៊ី។

ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom បានបញ្ជាក់ទៀតថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើង កំឡុងពេលធ្វើតេស្ដសាកល្បងម៉ាស៊ីនគ្រាប់រ៉ុក្កែតមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯ មូលដ្ឋានយោធារុស្ស៊ីក្នុងទីក្រុង Nyonoksa។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ពីមូលហេតុផ្ទុះនៅឡើយទេ។

បើតាមអាជ្ញាធរនៅក្នុងតំបន់ Severodvink ស្ថិតនៅចំងាយ៤៧គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Nyonoksa សារធាតុវិទ្យុសកម្មក៏បានលេចធ្លាយផងដែរ តែ៤០នាទី ក្រោយមក ស្ថានភាពបានវិលត្រឡប់ទៅរកភាពធម្មតាវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close