UI_LongBanner

រថយន្តស៊េរីទំនើប Range Rover ជ្រុលចង្កូតទៅបុករថយន្ត ឡិចសុីស នឹងបន្តបុករថយន្ត កាមរី ដែលចតលើចិញ្ចេីមផ្លូវ តែសំណាងល្អគ្មានមនុស្សរងរបួស

50

ភ្នំពេញ ៖ បុរសម្នាក់ បេីករថយន្តស៊េរីទំនេីប ម៉ាក Range Rover ១គ្រឿង ជ្រុលចង្កូតទៅបុករថយន្ត ឡិចសុីស ១គ្រឿង ពីក្រោយ នឹងបន្តជ្រុលទៅបុករថយន្ត កាមរី ១គ្រឿង ដែលចតលេីចិញ្ចេីមផ្លូវ បណ្ដាលឱ្យរងការខូចខាត ទាំងសងខាង ដែលស្ថិតនៅតាមបណ្ដោយផ្លូវរដ្ឋសភា ទល់មុខណាហ្គា នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២២យប់ថ្ងៃទី ០៩ ខែសីហាឆ្នាំ ២០១៩ នេះ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បេីករថយន្តស៊េរទំនេីបម៉ាក Range Rover ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AL-9799 ធ្វេីដំណេីរតាមបណ្តោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿន ខណ:ពេលមកដល់កន្លែងកេីតហេតុ ទល់មុខណាហ្គា ក៏ជ្រុលចង្កូតទៅបុករថយន្ត ឡិចសុីស RX 300 ១គ្រឿង ពីក្រោយ ដែលមានពាក់ស្លាកភ្នំពេញ2AO-1715 កំពុងធ្វេីដំណេីរស្របគ្នា ខណ:មិនទាន់អស់ល្បឿន រថយន្តRange Rover ខាងលេី ក៏បន្តជ្រុលទៅបុករថយន្ត កាមរី ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2H-3565 ដែលចតលេីចិញ្ចេីមផ្លូវ បណ្ដាលឱ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត ស៊េរីទំនេីប Range Rover បានសងសំណងដល់ភាគីរថយន្តទាំង ២គ្រឿង ខាងលេីដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close