UI_LongBanner

អគារកម្ពស់០​៩ជាន់នៅក្រុងព្រះសីហនុ ដែលមានសភាពប្រេះស្រាំជញ្ជាំង​ និងបាក់ស្រុត​ ត្រូវអាជ្ញាធរចុះផ្អាក

53

ព្រះសីហនុ៖​ មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ បានប្រកាសពីការរកឃើញសំណង់ អគារពហុមុខងារមួយកន្លែងកម្ពស់៩ជាន់របស់ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់សិន អេនជីនារិង(ខេមបូឌា)ឯ.ក មានទីតាំងទល់មុខរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ថាជាសំណង់គ្មាលិខិតអនុញ្ញាត សាងសង់ គ្មានលិខិតអនុញ្ញាតបើកការដ្ឋាន និងបច្ចុប្បន្នកំពុងប្រេះស្រាំជញ្ជាំងបេតុងនិងបាក់ស្រុត ។

បញ្ហានេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ អាជ្ញាធរបានសម្រេចផ្អាកការដ្ឋាននេះទាំងស្រុងហើយ និងស្នើអោយប្រជាពលរដ្ឋដែលរស់នៅជុំវិញអគារនេះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និង ត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់ស្ថាបន័មានសមត្ថកិច្ចចាត់ចែងដោះស្រាយរួចរាល់ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close