UI_LongBanner

ស្តាយណាស់! សត្វកេងកងមួយក្បាល ជាសត្វជិតផុតពូជទៅហើយហើរមកទំលើបង្គោលភ្លើងមួយដើម បណ្តាលឱ្យឆក់ធ្លាក់ស្លាប់មកខាងក្រោម

153

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ បានមានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលប្រទះឃើញសត្វបក្សីមួយគូ ដែលពលរដ្ឋអះអាងថាជាសត្វកេងកង ជាសត្វជិតនឹងផុតពូជទៅហើយ ព្រោះសត្វនេះកម្រមានណាស់ បានហើរមកទំបង្គោលភ្លើងមួយដើម បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់មួយក្បាលធ្លាក់ចុះមកខាងក្រោមតែម្តង ។ចំណែកមួយក្បាលទៀត ហើរចេញទៅបាត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បន្ទាប់ពីពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ បានចុះមកពិនិត្យ និងយកសាកសពសត្វខាងលើពីប្រជាពករដ្ឋ មករក្សាទុក ដើម្បីរង់ចាំប្រគល់ឲ្យខាងអភិរក្សសត្វមកទទួលយកទៅវិញ ផងដែរ ពិតជាគួរឲ្យសោកស្តាយណាស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close